Wednesday, June 21, 2017

តំណាងរាស្ត្របក្សប្រឆាំង ស៊ុន ឆ័យ បាត់មាត់ឈឹង ពេលសម្តេច ស ខេង ប្រលះចំៗប៉ុន្មានម៉ាត់...

ជាទូទៅប្រទេសជាតិនីមួយៗ តែងតែមានច្បាប់ ឯគ្រួសារនីមួយៗ តែងតែមានវិន័យ ស្ថាប័ន ក្រសួង ឬកន្លែងធ្វើការនីមួយៗ តែងតែមានបទបញ្ជាផ្ទៃក្នុង ដើម្បីគ្រប់គ្រង និងដឹកនាំ ឱ្យ ដំណើរទៅបានល្អប្រសើរ ។ ចុះហេតុអ្វី បានជាតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក ស៊ុន ឆ័យ មិនគោរពបទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភា ដែលខ្លួនឯងជាតំណាងរាស្ត្រមួយទាំងមូល ?

ជាធម្មតា ទោះបីជាលោក ស៊ុន ឆ័យ ជាតំណាងរាស្ត្របក្សប្រឆាំងក្តី ប៉ុន្តែនៅពេលលោកចូលសភា គឺលោកជាតំណាងរាស្ត្រ និងជាសមាជិករបស់រដ្ឋសភា ត្រូវស្ថិតនៅក្រោមប្រធាន នៃតំណាងរាស្ត្រ គឺប្រធានរដ្ឋសភា ហើយជាទូទៅដែរ ស្ថាប័នរដ្ឋសភាតែងតែមានបទបញ្ជាផ្ទៃក្នុង និងច្បាប់លក្ខន្តិក: នានារបស់រដ្ឋសភា សំរាប់ទុកអោយអ្នកធ្វើការ និងសមាជិកសភាទាំងអស់ គោរព និងអនុវត្តតាម។

ផ្ទុយទៅវិញ កាលពីថ្ងៃទី២១ ខែមិថុនា ម្សិលម៉ិញនេះ រដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គ របស់ខ្លួន ដើម្បីអនុម័តលើសេចក្តីស្នើវិសោធកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ ប៉ុន្តែលោក ស៊ុន ឆ័យ បែរជាលើករឿងរោងចក្រកាត់ប្រាក់បំណាច់ថ្ងៃកម្មករឈប់សំរាកថ្ងៃបោះឆ្នោតទៅវិញ ។ ការលើកឡើងខុសពីរបៀបវារ:ប្រជុំរបស់លោក ស៊ុន ឆ័យ បែបនេះ គឺចង់បង្ហាញថា លោកមិនខ្វល់

ពីបទបញ្ជាផ្ទៃក្នុង ឬច្បាប់ទំលាប់អ្វីឡើយ។ ត្រង់នេះ ត្រូវបានសាធារណ:មតិមួយចំនួន យល់ឃើញ ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ  ហាក់អាងយ៉ាងពេកហើយ ព្រោះតែ បក្សខ្លួន មានពលរដ្ឋ គាំទ្រច្រើនជាងអាណត្តិមុនៗ និងមានតំណាងរាស្ត្រដល់ទៅ ៥៥រូប ក្នុងសភានោះ ។

ទង្វើររបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ បែបនេះ ត្រូវបានមតិមួយចំនួន លើកឡើងថា "សូម្បីតែ ខ្លួនមិនទាន់កាន់អំណាចផង  ហ៊ានធ្វើតាមចិត្តប៉ុណ្ណឹងទៅហើយ  ចុះទំរាំបានកាន់អំណាចទៀត មិន ដឹងជាហ៊ានធ្វើយ៉ាងណាទៀតទេ ?

គួររំលឹកថា៖ នៅក្នុងកិច្ចប្រជុំសភា កាលពីម្សិលម៉ិញនោះ លោក សុន ឆ័យ តំណាងរាស្រ្ដគណបក្ស សង្គ្រោះជាតិ បានលើកប្រធានបទផ្សេងពាក់ព័ន្ធទៅនឹងរោងចក្រកាត់ប្រាក់បំណាច់ថ្ងៃកម្មករ ដែល ឈប់សម្រាក នៅក្នុងថ្ងៃបោះឆ្នោត ដែលរហូតមកដល់ ពេលនេះមិនមានការអនុញ្ញាតឲ្យមានពាក្យ បណ្ដឹង និង មានអ្នកទទួលខុសត្រូវច្បាស់លាស់នៅឡើយ ហើយតំណាងរាស្រ្តបក្សប្រឆាំង រូបនេះ ស្នើតំណាងរាជរដ្ឋាភិបាល ឆ្លើយបំភ្លឺ។

ពាក់ព័ន្ធទៅនឹងការលើកឡើងបែបនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ
សួងមហាផ្ទៃ និងជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការលើកឡើងរបស់ លោក សុន ឆ័យ មិនចំប្រធានបទនោះទេ ហើយគួរលើកឡើងនៅថ្ងៃក្រោយ ដោយសារតែកិច្ចប្រជុំ ថ្ងៃនេះ គឺ ពិភាក្សា និង អនុម័តទៅលើសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា ។ សម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នោះថា « ខ្ញុំគិតថាដូចជា មិនទាន់ដល់ពេលឆ្លើយ ឬក៏មិនត្រូវឆ្លើយ ព្រោះថា រឿងប្រកួតប្រជែង ច្បាប់នឹង.. ...... ឯកឧត្ដម គួរតែដាក់ពាក្យស្នើទៅរដ្ឋាភិ បាល ដើម្បីឲ្យមកឆ្លើយបំភ្លឺរឿងនឹង មិនមែនថ្ងៃនឹងនោះទេ សូមអរគុណ»។

ប្រភព៖ NEWS-NEW.NET

No comments:

Post a Comment